Construction & Property News https://construction-property.com/ The media that links your business to success Fri, 25 Apr 2025 07:51:15 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png Construction & Property News https://construction-property.com/ 32 32 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… https://construction-property.com/km/us-tariffs-impact-on-data-centre-construction/?utm_source=rss&utm_medium=rss&utm_campaign=us-tariffs-impact-on-data-centre-construction https://construction-property.com/km/us-tariffs-impact-on-data-centre-construction/#respond Fri, 25 Apr 2025 08:45:50 +0000 https://construction-property.com/?p=55346 រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។ ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។ គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ […]

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យនឹងជះឥទ្ធិពលដល់អតិថិជនដែលជាសហគ្រាស។ នៅបើយោងតាម yahoo finance។

ភាពមិនច្បាស់លាស់នៅពេលបច្ចុប្បន្ន បានធ្វើឱ្យផែនការរយៈពេលវែងកាន់តែពិបាក ហើយការរចនាប្លង់ និងការសាងសង់ទាមទារនូវការគិតគូរយ៉ាងប្រុងប្រយ័ត្ន ក៏ដូចជា ផែនការយុទ្ធសាស្រ្តសម្រាប់ការគ្រប់គ្រងគម្រោង។ ពន្ធលើដែកថែប អាលុយមីញ៉ូម និងទង់ដែង សម្ភារៈប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនឹងប្រែក្លាយទៅជាការចំណាយដ៏ខ្ពស់បំផុត។ ពន្ធគយអាមេរិកនឹងរំខានដល់ទីផ្សារខាងក្នុងផ្ទាល់របស់សហរដ្ឋអាមេរិក ដោយសារតែសមាសធាតុភាគច្រើនដែលប្រើប្រាស់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានផលិតនៅខាងក្រៅសហរដ្ឋអាមេរិក ហើយសូម្បីតែផលិតផលដែលផលិតនៅសហរដ្ឋអាមេរិកក៏នឹងមានតម្លៃថ្លៃជាងមុនផងដែរ នេះក៏ដោយសារតែតម្រូវការខ្ពស់ និងការកើនឡើងនៃតម្លៃវត្ថុធាតុដើមនាំចូល។

គ្រឿងបរិក្ខារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលនាំចូលពីប្រទេសដែលមានពន្ធខ្ពស់មួយចំនួនដូចជា ចិន តៃវ៉ាន់ និងប្រទេសផ្សេងទៀតនៅក្នុង APAC នឹងកាន់តែពិបាកសម្រាប់ការនាំចូល ដែលនឹងនាំឱ្យមានការពន្យារពេលផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។ ទោះបីជាមានការផ្អាករយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធលើទំនិញនាំចូលទាំងអស់ក៏ដោយ ប៉ុន្តែពេលវេលាកំណត់អាចបង្កឱ្យមានភាពចលាចលបន្ថែមទៀតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តទៅ នៅពេលដែលថ្ងៃផុតកំណត់នៃសង្គ្រាមពាណិជ្ជកម្មនឹងមកដល់។ ពន្ធ រួមមានអត្រា ៣២% សម្រាប់តៃវ៉ាន់ ឬ ៤៦% សម្រាប់វៀតណាម ដែលជាកន្លែងផលិតគ្រឿងបន្លាស់អេឡិចត្រូនិចច្រើនបំផុត។ ថ្ងៃផុតកំណត់នេះ នឹងជាដង្កៀបមួយបន្ថែមទៀតសម្រាប់ប្រភពនាំចូលពីតំបន់ទាំងនោះ។

លោក Beatriz Valle អ្នកវិភាគជាន់ខ្ពស់នៅ GlobalData បានកត់សម្គាល់ថា ការខ្នះខ្នែងក្នុងការអនុវត្តពន្ធគយរបស់សហរដ្ឋអាមេរិកហាក់ដូចជាផ្ទុយគ្នានឹងគោលនយោបាយ ព្រោះវានឹងធ្វើឱ្យខូចដល់ផែនការរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តទីផ្សារ AI៖ “ពន្ធគយនឹងមានផលវិបាកដោយអចេតនានៃការធ្វើឱ្យសហរដ្ឋអាមេរិកបាត់បង់ការប្រកួតប្រជែងសកលសម្រាប់ភាពជាអ្នកដឹកនាំ AI។ ពន្ធគយវានឹងជះឥទ្ធិពលផ្ទុយ ហើយពិតណាស់ វានឹងបែរជាជួយពង្រឹងទីផ្សារ semiconductor របស់ចិនទៅវិញ”។

“ផលវិបាកដែលមិនចង់បានមួយផ្សេងទៀតនឹងមានការរីកដុះដាលនៃមជ្ឈមណ្ឌលទិន្នន័យនៅទីផ្សារក្នុងស្រុកតាមប្រទេសនីមួយៗ ដើម្បីជៀសវាងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរនាំងពន្ធគយអាមេរិក។ វានឹងជំរុញឱ្យមានសក្ដានុពលថ្មីក្នុងចំណោមក្រុមហ៊ុនកុំព្យូទ័រ cloud នៅអឺរ៉ុប ដោយសារតែអាជីវកម្មត្រូវស្វែងរកជម្រើសជំនួសសម្រាប់ hyperscalers ដែលជាអ្នកផ្គត់ផ្គង់សេវាកម្ម cloud ដល់ក្រុមហ៊ុនធំៗ ដែលជាធម្មតា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អធិបតេយ្យភាព និងអនុលោមភាពទៅលើតម្លៃ ជាមួយភាពយឺតយ៉ាវ និងបញ្ហាសុវត្ថិភាពនឹងនាំទៅរកការពិចារណាមូលដ្ឋានកុំព្យូទ័រ cloud តូចៗដែលមានមូលដ្ឋាននៅអឺរ៉ុប។”

ក្រឡេកមើលទិដ្ឋភាពទូទៅជាសកល វានឹងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារធាតុផ្សំជាច្រើនដែលប្រើក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវនាំចូលពីប្រភពអន្តរជាតិ។ ក្រុមហ៊ុនអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញនូវផែនការពង្រីករបស់ពួកគេ នៅពេលដែលតម្រូវការផ្សេងៗ ដូចជាម៉ាស៊ីនភ្លើង កុងតាក់ និងម៉ាស៊ីនបំលែងថាមពលមានតម្លៃកើនឡើង។ ធាតុផ្សំដែលប្រើប្រាស់សម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យត្រូវបានទទួលស្គាល់ពីតម្រូវការខ្ពស់រួចទៅហើយ សូម្បីតែមុនពេលដាក់ចេញវិធានការពន្ធគយចុងក្រោយបង្អស់ក៏ដោយ។ Hardware សំខាន់ៗរួមទាំងខ្សែបណ្តាញ និងឧបករណ៍ម៉ាស៊ីនមេធំៗនឹងមានតម្លៃកាន់តែថ្លៃ។ សំណើសាងសង់ថ្មីនេះ នឹងរងផលប៉ះពាល់ ដោយសារភាពខ្វះខាតគ្រឿងបន្លាស់ថាមពល ឬ ប្រព័ន្ធម៉ាស៊ីនត្រជាក់ជាពិសេសសម្រាប់ Hardware នឹងកាន់តែកកស្ទះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ សរុបមក រនាំងពន្ធគយអាមេរិកមានន័យថា អ្នកផ្គត់ផ្គង់សេវាកម្មមជ្ឈមណ្ឌលទិន្នន័យនឹងឡើងថ្លៃ ជាឧទាហរណ៍ អ្នកផ្គត់ផ្គង់កន្លែងជួលនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនឹងដំឡើងថ្លៃដល់អតិថិជនរបស់ខ្លួនបន្តគ្នា។ ទាំងអស់នេះក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារពិភពលោកផងដែរ។

The post រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ… appeared first on Construction & Property News.

]]>
https://construction-property.com/km/us-tariffs-impact-on-data-centre-construction/feed/ 0
រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/?utm_source=rss&utm_medium=rss&utm_campaign=government-and-private-sector-unite-for-affordable-housing-initiative-in-cambodia https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/#respond Fri, 25 Apr 2025 07:31:14 +0000 https://construction-property.com/?p=55342 នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]

The post រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា appeared first on Construction & Property News.

]]>

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។

ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម អាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

ទន្ទឹមនឹងនោះ លោក ប្រាក់ អង្គារ៉ា បានកត់សម្គាល់ថា កិច្ចសហការនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់គ្រួសារដែលមានចំណូលមធ្យម និងទាប ដែលទីបំផុតបានរួមចំណែកដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការធានាថា “ប្រជាពលរដ្ឋគ្រប់រូបមានលំនៅដ្ឋានគ្រប់គ្រាន់សម្រាប់រស់នៅ”។

ភាពជាដៃគូនេះតំណាងឱ្យការផ្លាស់ប្តូរដ៏ធំធេងមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមផ្នែកលំនៅឋានក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងផ្តល់ជូនប្រជាពលរដ្ឋនូវការគាំទ្រដែលពួកគេត្រូវការ ដើម្បីធានាបានលំនៅដ្ឋានដែលឆ្លើយតបនឹងតម្រូវការ និងសេចក្តីប្រាថ្នារបស់ពួកគេ។

គួររំលឹកថា កន្លងមកក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក នេះ បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ (អានបន្ថែម)

The post រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា appeared first on Construction & Property News.

]]>
https://construction-property.com/km/government-and-private-sector-unite-for-affordable-housing-initiative-in-cambodia/feed/ 0
ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/?utm_source=rss&utm_medium=rss&utm_campaign=india-reaffirms-commitment-to-support-cambodias-rural-development https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/#respond Fri, 25 Apr 2025 06:35:44 +0000 https://construction-property.com/?p=55337 ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។

The post ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ appeared first on Construction & Property News.

]]>

ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។

ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។

កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។

The post ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ appeared first on Construction & Property News.

]]>
https://construction-property.com/km/india-reaffirms-commitment-to-support-cambodias-rural-development/feed/ 0
កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/?utm_source=rss&utm_medium=rss&utm_campaign=cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/#respond Thu, 24 Apr 2025 08:33:05 +0000 https://construction-property.com/?p=55331 រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។ ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖ ១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ២) […]

The post កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) appeared first on Construction & Property News.

]]>

រដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងរួមគ្នាលើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងលើការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត និងបានចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។

ក្រៅពីចុះហត្ថលេខាឯកសារសំខាន់ៗទាំង ០៣ខាងលើ កម្ពុជា និងថៃ បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៤ផ្សេងទៀត រួមមាន៖

១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ

២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន

៤) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

កិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីជំហានរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងថៃ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេចំពោះការរីកចម្រើនទៅវិញទៅមក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅពេលដែលប្រទេសទាំងពីរសម្លឹងឆ្ពោះទៅអនាគត កិច្ចសហប្រតិបត្តិការទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរៀងៗខ្លួន និងជំរុញភាពរីកចម្រើនក្នុងតំបន់។

The post កម្ពុជា-ថៃចុះកិច្ចព្រមព្រៀងរួមគ្នាលើគម្រោងថែទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន) appeared first on Construction & Property News.

]]>
https://construction-property.com/km/cambodia-and-thailand-forge-stronger-ties-with-joint-agreement-on-friendship-bridge/feed/ 0
រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/?utm_source=rss&utm_medium=rss&utm_campaign=government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028 https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/#respond Thu, 24 Apr 2025 07:35:02 +0000 https://construction-property.com/?p=55326 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។

The post រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ appeared first on Construction & Property News.

]]>

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥

សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។

ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។

យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។

វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។

សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។

The post រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨ appeared first on Construction & Property News.

]]>
https://construction-property.com/km/government-extends-tax-incentives-for-stalled-projects-in-sihanoukville-until-2028/feed/ 0
វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/?utm_source=rss&utm_medium=rss&utm_campaign=vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/#respond Thu, 24 Apr 2025 06:32:49 +0000 https://construction-property.com/?p=55320   ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>

 

ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។

គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។

បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។

តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន និងជានាយកប្រតិបត្តិនៃ Vingroup បានមានប្រសាសន៍ថា “ការអភិវឌ្ឍន៍ទីក្រុងនៅទីក្រុង Can Gio វាជារឿងចាំបាច់ត្រូវមានវិធីសាស្រ្តថ្មីទាំងស្រុង តុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្ស។ យើងមានបំណងចង់កសាង Vinhomes Green Paradise នេះ ទៅជាតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោក ដោយបង្ហាញពីចំណាត់ថ្នាក់ ESG របស់វៀតណាមនៅលើផែនទីពិភពលោកផងដែរ។

បន្ថែមពីលើការត្រួសត្រាយផ្លូវនៃការបង្កើតតំបន់ទីក្រុង ESG ឈានមុខគេលើពិភពលោកនៅក្នុងប្រទេសវៀតណាម ដោយឈរលើសសរស្តម្ភចំនួនបី “បៃតង – ឆ្លាតវៃ – អេកូឡូស៊ី” Vingroup មានគោលបំណងអភិវឌ្ឍ Vinhomes Green Paradise ទៅជា “និមិត្តសញ្ញាថ្មីនៃភាពរុងរឿងជាមួយនឹងសម្ភារៈទំនើបៗជាច្រើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសវៀតណាម”។

ក្នុងគម្រោងអភិវឌ្ឍន៍ Vinhomes Green Paradise នេះ មានអនុគម្រោងទំហំ ៧ហិកតាទៀត ដែលរួមមាន៖ រោងមហោស្រពធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានរោងកុនចំនួន២ ដែលមានកៅអីចំនួន ៣.៥០០ និងកន្លែងអង្គុយចំនួន ១.៥០០ ។ តំបន់សន្និសីទ ៤០បន្ទប់; មជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ដែលមានសាលជប់លៀងធំៗចំនួន៨; មជ្ឈមណ្ឌលតាំងពិពណ៌ ៤៥.០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ៥០.០០០នាក់; ភោជនីយដ្ឋានចម្រុះ និងតំបន់សេវាកម្មធ្វើម្ហូបផងដែរ។

លើសពីនេះ ក៏មានគ្រឿងបរិក្ខារផ្សេងទៀតរួមមាន បឹងសិប្បនិម្មិតដ៏ធំបំផុតរបស់ពិភពលោក Paradise Lagoon (ទំហំ ៤៤៣ហិកតា); កំពង់ផែអន្តរជាតិលំដាប់ផ្កាយប្រាំ Landmark Harbor ដែលមានសមត្ថភាពទទួលបាននាវាទំនើបប្រណីត; ខ្សែសង្វាក់សណ្ឋាគារលំដាប់ខ្ពស់; និងទីលានវាយកូនហ្គោលចំនួន២ ដែលនីមួយៗមានរន្ធចំនួន ១៨ ដែលរចនាដោយរឿងព្រេងនិទាន Tiger Woods (West-Sunset course) និង Robert Trent Jones II (East-Sunrise course)។

រិតតែពិសេសទៀតនោះគឺ រមណីយដ្ឋានទេសចរណ៍-កម្សាន្តមានទំហំរហូតដល់ ១២២ ហិកតា រួមទាំង Safari ផងដែរ។ សួនកម្សាន្តតាម Disneyland, ម៉ូដែល Universal; និងកន្លែងលេងទឹកកក Winter Wonderland ទំហំ ៣០០០០ម៉ែត្រការ៉េ ជាប់លំដាប់លេខ៥លើពិភពលោក ដែលមានកន្លែងជិះស្គី និង zipline ទាំងអស់នេះនឹងនាំមកនូវ “បទពិសោធន៍រដូវរងា” ដែលមិនធ្លាប់មានពីមុនមកនៅតំបន់ភាគខាងត្បូងដែលជាតំបន់ក្តៅ។

ជាមួយនឹង “ទីក្រុងអច្ឆរិយៈ”នេះ នឹងមានរៀបចំជាព្រឹត្តិការណ៍ដែលនឹងបង្កើតជាបទពិសោធន៍ និងភ្ជាប់សហគមន៍តាមរយៈការប្រារព្ធពិធីជាបន្តបន្ទាប់ពេញមួយឆ្នាំ ដូចជាពិធីបុណ្យវប្បធម៌-សិល្បៈ-ទេសចរណ៍ទ្រង់ទ្រាយធំ។ ក្នុងនោះរួមមាន ការប្រកួតវាយកូនហ្គោល; ការប្រណាំងទូក; កីឡាអន្តរជាតិ; ការសម្ដែងពីសិល្បករល្បីៗ; និងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការរស់នៅបៃតងប្រកបដោយនិរន្តរភាពដែល “នឹងធានាថា Vinhomes Green Paradise តែងតែផ្តល់នូវបរិយាកាសរីករាយ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ”។

Vinhomes Green Paradise ក៏ត្រូវបានតម្រង់ទិសដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ខណៈក្នុងគម្រោងមួយនេះ ក៏នឹងមានអគារការិយាល័យ ពាណិជ្ជកម្ម និងសណ្ឋាគារជាង ២លានម៉ែត្រការ៉េ រួមជាមួយនឹងគ្រឿងបរិក្ខារប្រណិតៗជាច្រើនរួមទាំងអគារ ១០៨ជាន់ ដែលនឹងក្លាយជាអគារដែលខ្ពស់បំផុតទាំង 10 នៅលើពិភពលោក, វីឡាប្រណីតៗ, អគារផ្ទះល្វែងលំដាប់អភិជន, មជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងភោជនីយដ្ឋាន Michelin ដ៏ល្បីល្បាញ។

ចំពោះវិស័យសុខាភិបាលវិញ គ្លីនិកដ៏ល្បី Cleveland ដែលជាប្រព័ន្ធសិក្សាសុខភាពមិនរកប្រាក់ចំណេញដ៏ធំបំផុតមួយរបស់ពិភពលោកនឹងមានវត្តមាននៅ Vinmec Can Gio ។ Cleveland Clinic នឹងផ្តល់ប្រឹក្សា គាំទ្រការជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលបុគ្គលិក ដើម្បីជួយធ្វើឱ្យ Can Gio មានភាពទាក់ទាញរិតតែខ្លាំងសម្រាប់សេវាកម្មថែទាំសុខភាពទេសចរណ៍។

គម្រោងនេះក៏នឹងបញ្ជូលនូវប្រព័ន្ធអប់រំ Vinschool ដែលមានគុណភាពខ្ពស់ និងផ្តោតលើការអប់រំក្នុងស្រុក និងអន្តរជាតិដ៏មានកិត្យានុភាពផងដែរ។

ក្រោមផែនការរបស់រដ្ឋបាលក្រុងហូជីមិញ សម្រាប់រយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរហូតដល់ឆ្នាំ២០៥០ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh សម្រាប់ស្រុក Can Gio ដែលជាស្រុកឆ្នេរសមុទ្រតែមួយគត់របស់ក្រុងហូជីមិញ នឹងក្លាយជាតំបន់ទីក្រុងអេកូឡូស៊ី ជាមួយនឹងការបម្រុងទុកជីវមណ្ឌល។

វានឹងផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជាមួយនឹងកំពង់ផែដឹកជញ្ជូន តំបន់ពាណិជ្ជកម្មសេរី ភស្តុភារ ទេសចរណ៍ តំបន់ទីក្រុងអេកូឡូស៊ីសមុទ្រ និងថាមពលកកើតឡើងវិញ។

ដើម្បីសម្រេចបាននូវគោលដៅនេះ បន្ថែមពីលើគម្រោងតំបន់ទេសចរណ៍-ទីក្រុងសមុទ្រ របស់រដ្ឋបាលក្រុងហូជីមិញ ក៏នឹងមានគម្រោងកំពង់ផែឆ្លងកាត់អន្តរជាតិ Can Gio ដែលមានទុនវិនិយោគសរុបប្រមាណ ៦ ពាន់លានដុល្លារ។

The post វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស appeared first on Construction & Property News.

]]>
https://construction-property.com/km/vietnam-launches-ambitious-usd-8-4-billion-wonder-city-project-in-can-gio/feed/ 0
ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/?utm_source=rss&utm_medium=rss&utm_campaign=thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/#respond Wed, 23 Apr 2025 08:35:21 +0000 https://construction-property.com/?p=55084 ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។ តាមរយៈការបង្កើនអត្រា […]

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​

គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។

តាមរយៈការបង្កើនអត្រា LTV ដល់ ១០០% ធនាគារកណ្តាលថៃ មានគោលបំណងជំរុញ វិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក ដែលប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ តម្រូវការទន់ខ្សោយ និងបំណុលគ្រួសារខ្ពស់។ វិធានការនេះ ត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្ត ដល់ការទិញផ្ទះ និងកាត់បន្ថយសន្និធិលំនៅដ្ឋានលើស ព្រមជាមួយគ្នានោះនឹង បង្កហានិភ័យតិចតួចដល់ស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជាមានសញ្ញានៃការងើបឡើងវិញនៃម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ទីផ្សារអចលនទ្រព្យថៃ នៅតែស្ថិតក្រោមសម្ពាធ ដោយប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ ២០២៤ បានធ្លាក់ចុះ ១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ១៧,៤៦ ពាន់លានដុល្លារ ខណៈដែលតម្លៃផ្ទេរអចលនទ្រព្យលំនៅដ្ឋាន ទូទាំងប្រទេសបានធ្លាក់ចុះ ៦,៣% នេះបើយោងតាមធនាគារលំនៅដ្ឋានរបស់រដ្ឋាភិបាល។

វិធានការថ្មីនេះ អនុវត្តដើម្បីកាត់បន្ថយស្ថានភាពបំណុលគ្រួសារខ្ពស់ពិសេស ដែលគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ មានចំនួន ១៦,៣៤ ពាន់ពាន់លានបាត (៤៨៦ ពាន់លានដុល្លារ) ដែលតំណាងឱ្យ ៨៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលជាសមាមាត្រខ្ពស់បំផុតមួយនៅអាស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Pichai Chunhavajira បានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការស្តារវិស័យឡើងវិញ ដោយកត់សម្គាល់ថា “វិស័យនេះគឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស ហើយមិនដំណើរការ ឲ្យបានពេញលេញអស់រយៈពេលជាង ១០ ឆ្នាំមកហើយ”។

បន្ថែមពីលើការកែសម្រួលច្បាប់ LTV រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវ ការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីកម្ចីទិញផ្ទះ ដែលពីមុនបានកាត់បន្ថយមកត្រឹម ០,០១% សម្រាប់ផ្ទះដែលមានតម្លៃរហូតដល់ ២០៨.៣៩៥ដុល្លារ ដែលជាគោលការណ៍ដែលបានផុតកំណត់កាល ពីឆ្នាំមុន។

Pichai បានបង្ហាញបន្ថែមទៀតថា ក្រសួងកំពុងស្វែងរកជម្រើសក្នុងការគ្រប់គ្រងប្រាក់កម្ចី មិនដំណើរការខ្នាតតូចក្រោម ២.៩៧៧ដុល្លារ ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលអតិថិជន ជាមួយនឹងផលប៉ះពាល់សារពើពន្ធតិចតួចបំផុត។ ដោយទទួលស្គាល់ថា ផលប៉ះពាល់ជារួមនៃ វិធានការនេះ លើកំណើនសេដ្ឋកិច្ច ត្បិតតែអាចនៅមានកម្រិត ប៉ុន្តែធនាគារកណ្តាលនៅតែ ប្រកាន់ជំហរថា បរិយាកាសផ្តល់ប្រាក់កម្ចីដ៏តឹងតែងនាពេលបច្ចុប្បន្ន បូករួមជាមួយនឹងអាកប្បកិរិយា បែបប្រុងប្រយ័ត្នរបស់ស្ថាប័នហិរញ្ញវត្ថុ នឹងដើរតួជារបាំងការពារប្រឆាំងនឹងហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើង៕

The post ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង appeared first on Construction & Property News.

]]>
https://construction-property.com/km/thailand-eases-loan-to-value-rules-to-100-to-jumpstart-usd-486-billion-debt-laden-property-sector/feed/ 0
រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/?utm_source=rss&utm_medium=rss&utm_campaign=kampong-speu-province-completes-comprehensive-land-survey https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/#respond Wed, 23 Apr 2025 07:36:43 +0000 https://construction-property.com/?p=55306   រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]

The post រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី appeared first on Construction & Property News.

]]>

 

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។

លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ ស្មើនឹង ៧ភូមិ ២ឃុំ, ស្រុកសំរោងទង ចំនួន ៤.៨៧២បណ្ណ ស្មើនឹង ៨ភូមិ ២ឃុំ, ស្រុកថ្ពង ចំនួន ១០.៣៨៣បណ្ណ ស្មើនឹង ១៩ភូមិ ៣ឃុំ, ក្រុងឧដុង្គម៉ែជ័យ ចំនួន ១១.៦២៦បណ្ណ ស្មើនឹង ១៤ភូមិ ១សង្កាត់, ស្រុកសាមគ្គីមុនីជ័យ ចំនួន ៦.៣៩៥បណ្ណ ស្មើនឹង ១២ភូមិ ២ឃុំ។

គួរបញ្ជាក់ថា បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីនៅកម្ពុជាសម្រេចបា​នជាង ៧.៧​លានក្បាលដី សល់ប្រមាណ ១.៥លានក្បាលដីទៀតប៉ុណ្ណោះ គ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់​ៗនេះ។ (អានបន្ថែម)

The post រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-speu-province-completes-comprehensive-land-survey/feed/ 0
ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/?utm_source=rss&utm_medium=rss&utm_campaign=aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/#respond Wed, 23 Apr 2025 06:32:26 +0000 https://construction-property.com/?p=55301   នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>

 

នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។

ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង ដែលបង្កើនភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ។

បើតាមលោក Tezuka Daisuke ប្រធានធុរកិច្ចវៀតណាមនៃក្រុមហ៊ុន Aeon Japan និងជាអគ្គនាយក Aeon Vietnam បានមានប្រសាសន៍ថា “Aeon Hai Duong នឹងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ពីខេត្ត Hai Duong និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់មួយនេះ”។

ជាមួយគ្នានេះដែរ លោក Naoki Ito ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមបានលើកឡើងថា៖ “ខ្ញុំគិតថាវាពិតជាអស្ចារ្យណាស់ដែលដំណើរការអភិវឌ្ឍន៍ទីក្រុងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាមតែងតែមានវត្តមានរបស់ផ្សារទំនើប AEON ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់នៅទីនោះ”។

មជ្ឈមណ្ឌលផ្សារទំនើប Aeon Hai Duong នេះ ស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រនៃចំកណ្តាលទីក្រុង Hai Duong ដែលមានការតភ្ជាប់ទៅនឹងទីតាំងសំខាន់ៗជាច្រើនទៀតដូចជា៖ ផ្លូវក្រវាត់ក្រុងទី១ និងផ្លូវ Vo Nguyen Giap Avenue ដែលមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីផ្លូវហាយវេហាណូយ – ហាយហ្វុង។

ប្រភពដដែលបានបញ្ជាក់ថា ប្រទេសវៀតណាមត្រូវបានគេទទួលស្គាល់ថា ជាទីផ្សារសំខាន់ទីពីររបស់ក្រុមហ៊ុន AEON បន្ទាប់ពីប្រទេសជប៉ុន ជាមួយនឹងបេសកកម្ម ដើម្បីបង្កើនបទពិសោធន៍របស់អតិថិជន និងបំពេញតម្រូវការដែលបានកើនឡើងតាមរយៈប្រព័ន្ធអេកូឡូស៊ីលក់រាយដ៏ទំនើបនេះ។

មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Aeon កំពុងដំណើរការ​ផ្សារ​ទំនើបរបស់ខ្លួន​ចំនួន ៨​ នៅ​ទូទាំង​ប្រទេសវៀតណាម ​ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៤៦២.០០០ម៉ែត្រការ៉េ ក្រោមទុន​វិនិយោគសរុប​ជាង ១,៥ពាន់​លាន​ដុល្លារ។

គួរបញ្ជាក់ថា Aeonបានរាយការណ៍ទៀតថាសកម្មភាពទិញទំនិញនៅក្នុងប្រទេសវៀតណាមនៅតែមានស្ថិរភាពកាលពីឆ្នាំមុន បើទោះបីជាមានបញ្ហាប្រឈមជាច្រើន រួមទាំងការធ្លាក់ចុះនៃចំនួនអតិថិជននៅក្នុងតំបន់ភាគខាងត្បូង ការបិទជាបណ្តោះអាសន្ននូវផ្សារទំនើបមួយចំនួនដោយសារព្យុះទីហ្វុង Yagi នៅក្នុងខែកញ្ញា និងតម្រូវការធ្លាក់ចុះនៅក្នុងខែកក្កដាក៏ដោយ។

default

The post ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម appeared first on Construction & Property News.

]]>
https://construction-property.com/km/aeon-breaks-ground-on-usd-46-million-shopping-mall-in-vietnam/feed/ 0
គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/?utm_source=rss&utm_medium=rss&utm_campaign=kampong-thom-provinces-kampong-kor-dam-project-reaches-70-completion https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/#respond Tue, 22 Apr 2025 08:35:45 +0000 https://construction-property.com/?p=55288   គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម) នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

The post គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ appeared first on Construction & Property News.

]]>

 

គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ មានទីតាំងស្ថិតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាងសង់បានប្រមាណ ៧០​%​ ហើយ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៥។

ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ មានភាពចាំបាច់មិនអាចខ្វះបាន ស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា សំណង់អាងទឹកកំពង់គោ អាចធ្វើឱ្យអាងទឹកធំៗពីរទៀតនៅផ្នែកខាងលើក្នុងប្រព័ន្ធអាងទឹកស្ទឹងសែនទាំងមូលដំណើរការបានទៅជាប្រព័ន្ធអាងទឹកប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម និងបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រហូតដល់តំបន់៣ក្នុងបឹងទន្លេសាប លើផ្ទៃដីជាច្រើនម៉ឺនហិកតា ដោយមិនប្រកាន់រដូវ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ (អានបន្ថែម)

នៅពេលដែលគម្រោងបញ្ចប់ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធមានសុទិដ្ឋិនិយមថាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់នេះនឹងផ្តល់ជាប្រយោជន៍ជាច្រើនសម្រាប់ការគ្រប់គ្រងប្រភពទឹក និងជួយជំរុញផលិតភាពកសិកម្ម និងនិរន្តរភាពនៅក្នុងតំបន់។

The post គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោក្នុងខេត្តកំពង់ធំ សង់បាន ៧០% ហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/kampong-thom-provinces-kampong-kor-dam-project-reaches-70-completion/feed/ 0