អត្ថបទផ្សព្វផ្សាយ Archives - Construction & Property News The media that links your business to success Mon, 21 Apr 2025 03:48:51 +0000 km-KH hourly 1 https://wordpress.org/?v=6.8 https://construction-property.com/wp-content/uploads/2019/07/favicon.png អត្ថបទផ្សព្វផ្សាយ Archives - Construction & Property News 32 32 គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/?utm_source=rss&utm_medium=rss&utm_campaign=bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/#respond Mon, 21 Apr 2025 03:44:48 +0000 https://construction-property.com/?p=55201 គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។

កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ សម្រាប់ឆ្នាំ ២០២៤ កន្លងទៅនេះ គម្រោងដំណើរការដូចជា រីសត Summer Bay Beach Club & Cabins Sihanoukville by Preference, ទីលានប្រណាំង Nitro Kart, និង Sihanoukville Adventure Club  បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ ១៥ម៉ឺននាក់ ដែលបានជួយបង្កើនចំណូលទេសចរណ៍ និងជំរុញសកម្មភាពអាជីវកម្មក្នុងតំបន់ និងខេត្តព្រះសីហនុ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច គម្រោងនេះបានបង្កើតឱកាសការងារជាច្រើនរាប់រយកន្លែង ឱ្យប្រជាជនក្នុងតំបន់ រាប់ចាប់តាំងពីវិស័យស្ថាបត្យកម្មនិងសំណង់ រហូតដល់ទៅវិស័យបដិសណ្ឋារកិច្ច។ លើសពីនេះ គម្រោង បេ អហ្វ ឡៃថ៍ បានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការទំនួលខុសត្រូវផ្នែកសង្គម ដោយបានចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល(NGOs) និងកាកបាទក្រហមកម្ពុជា ដើម្បីគាំពារសហគមន៍ដែលងាយរងគ្រោះ តាមរយៈការផ្តល់នូវជំនួយគ្រោះមហន្តរាយ ការលើកកម្ពស់នូវអនាម័យនៅតាមសាលារៀន និងការបរិច្ចាគកញ្ចប់ថែទាំចាំបាច់ជាដើម។

កន្លងទៅថ្មីៗនេះ គម្រោង បេ អហ្វ ឡៃថ៍ បានឈ្នះពានរង្វាន់ International Property Awards 2025 សម្រាប់ប្លង់ផែនការមេអភិវឌ្ឍល្អបំផុតនៅប្រទេសកម្ពុជា (Asia Pacific Region) ។ ជាមួយទីតាំងដែលនៅជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ គម្រោង បេ អហ្វ ឡៃថ៍ មានទីតាំងដែលល្អបំផុត ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស។

The post គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា appeared first on Construction & Property News.

]]>
https://construction-property.com/km/bay-of-lights-a-bold-step-forward-in-cambodias-coastal-transformation/feed/ 0
ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ https://construction-property.com/km/2025-changsha-international-construction-equipment-exhibition-promotion/?utm_source=rss&utm_medium=rss&utm_campaign=2025-changsha-international-construction-equipment-exhibition-promotion https://construction-property.com/km/2025-changsha-international-construction-equipment-exhibition-promotion/#respond Thu, 27 Mar 2025 07:42:05 +0000 https://construction-property.com/?p=54764 ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ CICEE2025 […]

The post ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>

ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។

CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។

ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។

ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។

កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។

ពិព័រណ៍ CICEE2025 ឆ្នាំនេះ នឹងផ្តោតលើការពង្រឹងការវិនិយោគ ដោយជួយលើការរៀបចំផែនការបច្ចេកវិទ្យាឌីជីថល រកដំណោះស្រាយឆ្លាតវៃ ថាមពលថ្មី 5G ការបើកបរគ្មានមនុស្សបើក សំណង់ឆ្លាតវៃ ការប្រើប្រាស់អគ្គិសនី ការប្រើប្រាស់ថាមពលអ៊ីដ្រូសែន និងខ្សែសង្វាក់ឧស្សាហកម្មនៃម៉ាស៊ីនសំណង់លើស្តង់ដារជាតិIV ថ្មី ដើម្បីធានាបាននូវការចេញលក់ផលិតផលបច្ចេកវិទ្យាទំនើបចំនួន ១៥០០ប្រភេទ។ សមាមាត្រនៃអ្នកតាំងពិព័រណ៍អគ្គិសនី និងថាមពលថ្មីនឹងកើនឡើងដល់ ៧៥% លើសពីឆ្នាំ CICEE2023 ដែលមានត្រឹមតែ៦០%ប៉ុណ្ណោះ។ តួលេខនេះបានជួយជំរុញការអភិវឌ្ឍឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៃផលិតផល និងបច្ចេកវិទ្យាថ្មីៗ។

ជាងនេះទៅទៀត ពិព័រណ៍លើកនេះ គឺជាលើកដំបូងដែលបង្កើត “តំបន់បច្ចេកវិទ្យាថ្មី និងផលិតផលថ្មី” ហើយគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានចំនួន៣០ ដើម្បីជ្រើសរើសជាផ្លូវការនូវក្រុមអ្នកតាំងពិព័រណ៍ដែលមានគុណភាពខ្ពស់ ដើម្បីបង្ហាញផលិតផលថ្មីៗ បច្ចេកវិទ្យាថ្មី ស្តង់ដារថ្មី និងសមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុនថែមទៀត។

ជាការកត់សម្គាល់ការតាំងពិព័រណ៌នេះ នឹងជួយលើកកម្ពស់វេទិកាវិជ្ជាជីវៈ និងបច្ចេកទេសបន្ថែមទៀត ដោយគ្រោងនឹងរៀបចំវេទិកាវិជ្ជាជីវៈចំនួន៥បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្ម និងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា។ សម្រាប់ឧស្សាហកម្មគ្រឿងចក្រសំណង់ និងថាមពលថ្មី បច្ចេកវិទ្យាថ្មី និងឧស្សាហកម្មសម្ភារៈថ្មី ដើម្បីកសាងសំណុំនៃការផ្លាស់ប្តូរដំណោះស្រាយបច្ចេកទេសសម្រាប់សហគ្រាស ការបំប្លែងសមិទ្ធិផលទៅតែមួយ ដើម្បីជំរុញការផ្លាស់ប្តូរសមិទ្ធិផលនៃការច្នៃប្រឌិតបច្ចេកវិទ្យាខ្ពស់បន្ថែមទៀត។

សមា្រប់ទីតាំងរៀបពិព័រណ៌ក្នុងឆ្នាំ២០២៥នេះ មានលក្ខណៈពិសេស ប្រសើរឡើងជាងឆ្នាំមុនៗ ដោយម្ចាស់កម្មវិធីគ្រោងរៀបនៅទីតាំងដែលមានទំហំ ៣០ម៉ឺនម៉ែត្រការ៉េ រួមមានសាលខាងក្នុងចំនួន ១២ (ក្នុងនោះរួមមាន៖ ចំនួន៤នៅខាងក្នុង និង៧ទៀតនៅខាងក្រៅ)។

The post ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥ appeared first on Construction & Property News.

]]>
https://construction-property.com/km/2025-changsha-international-construction-equipment-exhibition-promotion/feed/ 0
បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!! https://construction-property.com/km/borey-peng-huoth-unveils-morakot-village-a-new-era-of-modern-living-begins-in-phnom-penh/?utm_source=rss&utm_medium=rss&utm_campaign=borey-peng-huoth-unveils-morakot-village-a-new-era-of-modern-living-begins-in-phnom-penh https://construction-property.com/km/borey-peng-huoth-unveils-morakot-village-a-new-era-of-modern-living-begins-in-phnom-penh/#respond Wed, 12 Mar 2025 11:11:09 +0000 https://construction-property.com/?p=54574 គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។ ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ […]

The post បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!! appeared first on Construction & Property News.

]]>

គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។
ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។

ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត (ភូមិមរកត)

ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

សូមទស្សនាជាវីដេអូនៅទីនេះ! 

The post បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!! appeared first on Construction & Property News.

]]>
https://construction-property.com/km/borey-peng-huoth-unveils-morakot-village-a-new-era-of-modern-living-begins-in-phnom-penh/feed/ 0
រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ https://construction-property.com/km/hurry-love-is-in-the-air-only-2-days-left-for-borey-peng-huoths-exclusive-month-of-love-promotion/?utm_source=rss&utm_medium=rss&utm_campaign=hurry-love-is-in-the-air-only-2-days-left-for-borey-peng-huoths-exclusive-month-of-love-promotion https://construction-property.com/km/hurry-love-is-in-the-air-only-2-days-left-for-borey-peng-huoths-exclusive-month-of-love-promotion/#respond Thu, 27 Feb 2025 08:19:21 +0000 https://construction-property.com/?p=54346 ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

The post រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ appeared first on Construction & Property News.

]]>

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។

សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖

–         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ

–         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ

–         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ

​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ

–         ការប្រាក់ ០%រយៈពេលវែង

ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។

នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង ហួត នៅគ្រប់ទីតាំងការិយាល័យ ឬ​ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬទាក់ទងតាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។
បុរី ប៉េង ហួត ប្តេជ្ញាផ្តល់លំនៅដ្ឋាន និងកន្លែងប្រកបអាជីវកម្មប្រកបដោយគុណភាព ដោយជឿថាគ្រប់គ្រួសារសមនឹងទទួលបានបរិយាកាស និងការស្វាគមន៍យ៉ាងកក់ក្តៅ។ សូមទស្សនាជាវីដេអូនៅទីនេះ

The post រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/hurry-love-is-in-the-air-only-2-days-left-for-borey-peng-huoths-exclusive-month-of-love-promotion/feed/ 0
កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ https://construction-property.com/km/unwrap-the-magic-of-love-with-borey-peng-huoths-exclusive-valentines-promotion/?utm_source=rss&utm_medium=rss&utm_campaign=unwrap-the-magic-of-love-with-borey-peng-huoths-exclusive-valentines-promotion https://construction-property.com/km/unwrap-the-magic-of-love-with-borey-peng-huoths-exclusive-valentines-promotion/#respond Fri, 21 Feb 2025 09:45:57 +0000 https://construction-property.com/?p=54240 តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

The post កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ appeared first on Construction & Property News.

]]>

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។

​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖

– បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ

– ការប្រាក់ ០%រយៈពេលវែង

– ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ

– ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ

– ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ

លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖

– ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ

– ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ

– និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ

សូមទស្សនាជាវីដេអូនៅទីនេះ

សូមកុំភ្លេចមកចូលរួមកម្មវិធីនេះជាមួយមនុស្សជាទីស្រឡាញ់ទាំងអស់គ្នាណា ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬតាមទូរសព្ទលេខ៖ / ។

 

The post កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ appeared first on Construction & Property News.

]]>
https://construction-property.com/km/unwrap-the-magic-of-love-with-borey-peng-huoths-exclusive-valentines-promotion/feed/ 0
Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា! https://construction-property.com/km/celebrate-love-this-february-with-borey-peng-huoths-exclusive-month-of-love-promotion/?utm_source=rss&utm_medium=rss&utm_campaign=celebrate-love-this-february-with-borey-peng-huoths-exclusive-month-of-love-promotion https://construction-property.com/km/celebrate-love-this-february-with-borey-peng-huoths-exclusive-month-of-love-promotion/#respond Mon, 10 Feb 2025 10:55:19 +0000 https://construction-property.com/?p=54017 ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

The post Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា! appeared first on Construction & Property News.

]]>

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖

–        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ

–        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ

–        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ

​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ

-‌        ការប្រាក់ ០% រយៈពេលវែង

សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

សូមទសន្សាជាវិដេអូនៅទីនេះ

The post Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា! appeared first on Construction & Property News.

]]>
https://construction-property.com/km/celebrate-love-this-february-with-borey-peng-huoths-exclusive-month-of-love-promotion/feed/ 0
GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត https://construction-property.com/km/geostudio-the-future-of-limit-equilibrium-analysis/?utm_source=rss&utm_medium=rss&utm_campaign=geostudio-the-future-of-limit-equilibrium-analysis https://construction-property.com/km/geostudio-the-future-of-limit-equilibrium-analysis/#respond Tue, 28 Jan 2025 09:33:14 +0000 https://construction-property.com/?p=53817 ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]

The post GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត appeared first on Construction & Property News.

]]>

ដោយ ល្វីសហេនរី ប្រេដ

សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ

ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo

ការវិភាគភូគព្ភសាស្ត្រ

តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។

ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។

ការបោះបង់កម្មវិធី PLAXIS LE (SOILVISION)

កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ 2023 Seequent បានធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីបញ្ចប់កម្មវិធី និងដាក់ឱ្យចូលនិវត្តន៍ នូវកម្មវិធី PLAXIS LE និង PLAXIS Designer ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Seequent ដើម្បីកែសម្រួលលំហូរការងារភូមិសាស្ត្រ និងផ្តោតលើការបង្កើតដំណោះស្រាយ Limit Equilibrium តែមួយ ដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ។

តើមានអ្វីថ្មីនៅក្នុង Limit Equilibrium?

ក្រុមហ៊ុន Seequent មានទំនុកចិត្តថា ការប្រើប្រាស់ GeoStudio ជាការជំនួសសម្រាប់ PLAXIS LE នឹងជួយអ្នកប្រើប្រាស់សម្រេចបានលទ្ធផលល្អបំផុតមិនធ្លាប់មាន និងល្អជាងការររចនាប្លង់តាមរយៈ PLAXIS LE/SOILVISION។

GeoStudio ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការវិភាគភូមិសាស្ត្រអស់រយៈពេលជាង 30 ឆ្នាំមកហើយ។ GeoStudio មានលក្ខណៈពិសេសប្លែកៗជាច្រើនដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយរយៈពេលវែងដ៏រឹងមាំ និងគួរឱ្យទុកចិត្តជាងមុនសម្រាប់ការវិភាគភូគព្ភសាស្ត្រជាជាងការប្រើ PLAXIS LE ហើយវាធ្វើអន្តរកម្មជាមួយកម្មវិធីជាច្រើនដែលមានមូលដ្ឋានលើ Cloud ។

GeoStudio ផ្តល់នូវមុខងារ និងអន្តរប្រតិបត្តិការល្អជាមួយកម្មវិធី Seequent ដូចជា Leapfrog, PLAXIS (FEM) និងកម្មវិធីដែលមានមូលដ្ឋានលើ Cloud ផ្សេងទៀតផងដែរ។ ទាំងនេះបានធ្វើឱ្យ GeoStudio បានក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង និងចង់បង្កើតលំហូរការងារដែលមានទំនាក់ទំនងកាន់តែច្រើន និងចេញដំណើរឆ្ពោះទៅរកឌីជីថលភ្លោះ។

GeoStudio ជាដំណោះស្រាយតែមួយគត់

GeoStudio គឺជាដំណោះស្រាយតែមួយគត់ក្នុងសកលលោកដែលផ្តល់នូវសមត្ថភាពក្នុងការធ្វើការវិភាគដែនកំណត់ស្ថិរភាពទូទៅ ជាការវិភាគស្ថិរភាពផ្អែកលើធាតុកំណត់ និងការវិភាគស្ថិរភាពកាត់បន្ថយកម្លាំងសង្កត់ដោយស្វ័យប្រវត្តិនៅក្នុងបរិយាកាសគំរូដូចគ្នា។ អ្នកប្រើប្រាស់មិនចាំបាច់ទាញយកលទ្ធផលពីម៉ូឌុលផ្សេងគ្នាទេនោះទេ នៅក្នុង GeoStudio បើកការរួមបញ្ចូលដោយរលូនសម្រាប់ការវិភាគស្ថិរភាពណាមួយជាពិសេស។ GeoStudio ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញចេញការវិភាគយ៉ាងឆាប់រហ័ស ការវិភាគបែបដ៏ស្មុគស្មាញ ការវាយតម្លៃពីដង្ហើមទឹក និងការដោះស្រាយ ឬចាត់ចែងលំដាប់សំណង់ដ៏​ស្មុគស្មាញ​ដោយប្រើមែកធាងវិភាគយ៉ាងស៊ីជម្រៅដែលមាននៅក្នុងកម្មវិធី។

GeoStudio មានប្រវត្តិដ៏យូរលង់ក្នុងការវិភាគដែនកំណត់ស្ថិរភាពនៃសណ្ឋានដីជម្រាលសម្រាប់គម្រោងវិស្វកម្មសំណង់ស៊ីវិល និងរ៉ែជាដើម។ល។ ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដ៏ខ្លាំង និងគួរឱ្យទុកចិត្តសម្រាប់ការវិភាគស្ថិរភាពនៃជម្រាលដី, ដង្ហើមទឹកក្រោមដី និងបញ្ហាប្រឈមបរិស្ថាននានា។

ការប្រើប្រាស់ទូទៅសម្រាប់ GeoStudio

សម្រាប់សំណង់ស៊ីវិល

  • ការងារលើកដី និងទំនប់៖ វិភាគគ្រឿងបង្គុំក្នុងធរណីសាស្ត្រ និងស្រទាប់ក្រោមដី ដើម្បីរចនាការចាក់ដី, ជញ្ជាំងទប់ដី និងទំនប់ទឹកដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន
  • ការជីកកាយ៖ ស្វែងយល់ពីលក្ខខណ្ឌដី និងកម្លាំងសង្កត់ដែលអាចប៉ះពាល់ដល់ការជីកជ្រៅៗ ហើយព្យាករណ៍យ៉ាងត្រឹមត្រូវនូវដំណោះស្រាយ និងការផ្លាស់ទីគ្រឿងបង្គុំ
  • សណ្ឋានផ្ទៃទឹកកក និងការប្រែប្រួលអាកាសធាតុ៖ បង្កើតគំរូនៃការប្រែប្រួសតាមដំណាក់កាល បង្ហាញនូវកម្តៅឬសីតុណ្ហភាពដែលបញ្ជូន តាមរយៈការផ្ទេរចរន្តកម្តៅ

សម្រាប់ឧស្សាហកម្មរ៉ែ

  • ស្ថិរភាពលំហរខ្យល់៖ ជាការវាយតម្លៃកត្តាសុវត្ថិភាព និងយន្តការបរាជ័យទៅលើជម្រាលរណ្តៅ និងវិភាគការហានិភ័យនៃជញ្ជាំងខ្ពស់នៅក្នុងលំហរខ្យល់
  • រណ្តៅដីបើកលំហរសម្រាប់ប្រព័ន្ធធារាសាស្ត្រ ៖ ជាការយល់ដឹងអំពីការឆ្លើយតបអាស្រ័យលើពេលវេលានៃប្រព័ន្ធធារាសាស្ត្រ ក្នុងការបញ្ចូល និងបញ្ចេញទឹក ជាមួយវិធីសាស្ត្រថែទាំជួសជុលស្តារឡើងវិញដើម្បីកាត់បន្ថយហានិភ័យ
  • ជម្រាលទំនប់៖ ជាការវិភាគការសាងសង់ និងសមត្ថភាពទំនប់ទឹក ដើម្បីកាត់បន្ថយហានិភ័យនៃការប្រេះបាក់លេចធ្លាយ។

សម្រាប់ការងារបរិស្ថាន

  • ការការពារបរិស្ថាន៖ ជាការដោះស្រាយបញ្ហាពីដំណាក់កាលមុនការសាងសង់ និងក្នុងពេលសាងសង់ ក៏ដូចជាការវិភាគការអនុវត្តរយៈពេលវែងក្រោយការសាងសង់
  •  ទឹកក្រោមដី៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកក្រោមដី តាមរយៈការយល់ដឹងអំពីឥរិយាបទ hydrogeological នៃប្រព័ន្ធវារីវប្បកម្មធម្មជាតិ និងសិប្បនិម្មិត

លក្ខណៈពិសេសថ្មីរបស់ GeoStudio

ក្នុងកម្មវិធី GeoStudio 3D ដែលមាន SLOPE3D (ជាកំណែ 3D នៃ SLOPE/W) គឺជាការជំនួសកម្មវិធី PLAXIS 3D LE ដែលផ្តល់នូវវិធីសាស្រ្តជាក់ស្តែង និងស្មុគ្រស្មាញក្នុងការចាប់យកយន្តការហានិភ័យនៃជម្រាល 3D នៅក្នុងដី ឬថ្ម ដោយផ្តល់នូវទម្រង់និទស្សន៍នៃផ្ទៃរអិល, ដង្ហើមទឹក, លក្ខខណ្ឌសម្ពាធ និងលក្ខណៈសម្បត្តិនៃរូបធាតុដី។ ការកែលម្អ ភាពមិនស៊ីសង្វាក់នៃភូគព្ភសាស្ត្រតាមប្លង់ និងមិនមានប្លង់នៅក្នុងការវិភាគស្ថេរភាពជា 2D និង 3D និងការស្វែងរកប្រសិទ្ធភាពសម្រាប់រូបរាងផ្ទៃរអិលជាទម្រង់ 3D និងការស្វែងរកប្លង់ 2D/3D ជាសកល។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃការអភិវឌ្ឍន៍ចុងក្រោយបង្អស់ប៉ុណ្ណោះនៅក្នុងកម្មវិធី GeoStudio។

ព័ត៌មានលម្អិតបន្ថែមមាននៅទីនេះ

ករណីសិក្សាប្រៀបធៀប PLAXIS LE និង GeoStudio

យើងអាចវិភាគលម្អិតអំពីស្ថិរភាពនៃការរអិលបាក់ដីនៅ Ripley កណ្តាលទីក្រុង British Columbia ប្រទេសកាណាដា ដែលវាត្រូវបានបង្កើតឡើងដំបូងនៅក្នុងកម្មវិធី PLAXIS LE ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវបញ្ចប់ការសិក្សា។ គំរូនេះវាយតម្លៃស្ថិរភាពនៃការវិភាគលំនឹង និងការអង្កេតឥទ្ធិពលនៃការផ្លាស់ប្តូរលក្ខខណ្ឌសម្ពាធទឹកនៅតំបន់នោះ។ GeoStudio ត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងយន្តការគ្រោះថ្នាក់ដែលបានសង្កេតឃើញពីការរអិលបាក់ដីនៅ Ripley ។ លក្ខណៈពិសេសសំខាន់ៗដែលប្រើក្នុង GeoStudio សម្រាប់ការវិភាគនេះគឺ៖

• សមត្ថភាពក្នុងការរួមបញ្ចូលគ្នាយ៉ាងងាយស្រួលនូវការជ្រៀតចូលជាទម្រង់ 3D ទើបចាប់ផ្តើមវិភាគស្ថិរភាពរបស់វា
• ការប្រើប្រាស់ស្រទាប់ដីខ្សោយ ឬមិនមានលំនឹងដើម្បីកំណត់ភាពមិនស៊ីសង្វាក់គ្នា
• ស្វែងរកវិធីសាស្រ្តដែលមានលទ្ធភាព – វិធីសាស្រ្ត Cuckoo search ដើម្បីអង្កេតតំបន់ហានិភ័យសំខាន់ៗ ក៏ដូចជាការបញ្ជាក់យ៉ាងពេញលេញដើម្បីចម្លងលទ្ធផលចេញពី PLAXIS LE ។

ហេតុអ្វីបានជាគ្រប់គ្នាគួរប្រើ GeoStudio?

GeoStudio អាចសន្សំបាន 70-80% នៃពេលវេលារចនាប្លង់ និងផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីគម្រោងរបស់អ្នក។ សម្រាប់បញ្ហាស្ថិរភាពនៃជម្រាលដី អ្នកប្រើប្រាស់អាចបង្កើតគំរូប្លង់បានយ៉ាងរហ័ស អនុវត្តស្ថិរភាពប្លង់ជម្រាលដោយផ្ទាល់ និងការវិភាគភាពប្រែប្រួល (ច្រើនក្នុងពេលតែមួយ) និងជាឧបករណ៍ដែលអាចមើលឃើញដ៏មានអានុភាពដើម្បីបកស្រាយលទ្ធផលគំរូ។

GeoStudio គឺជាដំណោះស្រាយតែមួយគត់ដែលផ្តល់នូវសមត្ថភាពក្នុងការដោះស្រាយប្រភេទនៃការវិភាគជាច្រើនក្នុងធរណីមាត្រទាំងមូលក្នុងកម្មវិធីតែមួយ ដោយបង្កើនទំនុកចិត្ត និងកាត់បន្ថយហានិភ័យ។ បន្ថែមពីលើការអភិវឌ្ឍន៍អស់រយៈពេលជាប់សែសិបឆ្នាំមកនេះ GeoStudio បានក្លាយជាផលិតផលសំខាន់ជាងគេនៅក្នុង Seequent ដែលអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការបន្ថែមជាមួយនឹងដំណោះស្រាយដូចជា Leapfrog សម្រាប់អត្ថប្រយោជន៍លំហូរការងារបន្ថែម និងបទពិសោធន៍គំរូដែលមិនអាចប្រៀបផ្ទឹមបាន។

ចូលរួមសិក្ខាសាលាលើបណ្តាញរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែល GeoStudio នឹងជួយដល់ដំណើរការការងារភូមិសាស្ត្ររបស់អ្នក។

ចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។

The post GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត appeared first on Construction & Property News.

]]>
https://construction-property.com/km/geostudio-the-future-of-limit-equilibrium-analysis/feed/ 0
ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ https://construction-property.com/km/unlock-a-dream-home-and-up-to-usd-40000-in-savings-with-borey-peng-huoth-this-chinese-new-year/?utm_source=rss&utm_medium=rss&utm_campaign=unlock-a-dream-home-and-up-to-usd-40000-in-savings-with-borey-peng-huoth-this-chinese-new-year https://construction-property.com/km/unlock-a-dream-home-and-up-to-usd-40000-in-savings-with-borey-peng-huoth-this-chinese-new-year/#respond Mon, 27 Jan 2025 08:17:37 +0000 https://construction-property.com/?p=53826 ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត! អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

The post ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ appeared first on Construction & Property News.

]]>

ឱកាសចំណេញចុងក្រោយពីប្រូម៉ូសិនចូលឆ្នាំចិនពីបុរី ប៉េង ហួត!

អតិថិជនដែលមានបំណងទិញគេហដ្ឋានក្នុងខែមករា ឆ្នាំ២០២៥ នេះ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ។ ក្នុងឱកាសអបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ប៉េង ហួត បានផ្តល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកគេហដ្ឋានសម្រាប់រស់នៅ ឬប្រកប​អាជីវកម្មផ្សេងៗ ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ និងអាំងប៉ាវ​ហេងៗយ៉ាងច្រើនទៀតផង។

​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖

✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ

✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ

💰 អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ

💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។

ការផ្តល់ជូនខាងលើនេះនឹងផុតសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែប៉ុណ្ណោះ។ ដូចនេះសូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃ ហើយបានទាំងឱកាសចំណេញដ៏ច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

The post ឱកាសចំណេញរហូតដល់ ៤ម៉ឺនដុល្លារ ពីបុរី​ ប៉េង ហួត ជិតដល់ថ្ងៃបញ្ចប់ហើយ appeared first on Construction & Property News.

]]>
https://construction-property.com/km/unlock-a-dream-home-and-up-to-usd-40000-in-savings-with-borey-peng-huoth-this-chinese-new-year/feed/ 0
អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ! https://construction-property.com/km/experience-prosperity-this-lunar-new-year-with-unmissable-offers-from-borey-peng-huoth/?utm_source=rss&utm_medium=rss&utm_campaign=experience-prosperity-this-lunar-new-year-with-unmissable-offers-from-borey-peng-huoth https://construction-property.com/km/experience-prosperity-this-lunar-new-year-with-unmissable-offers-from-borey-peng-huoth/#respond Thu, 16 Jan 2025 07:58:31 +0000 https://construction-property.com/?p=53584 ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។ ​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​ ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖ ✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ ✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ 🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ 💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕

The post អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ! appeared first on Construction & Property News.

]]>

ក្នុងឱកាសដ៏ពិសេសសម្រាប់​អបអរសាទរ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អតិថិជនដែលកំពុងស្វែងរកលំនៅឋានដ៏កក់ក្តៅសម្រាប់គ្រួសារ ឬសម្រាប់ប្រកប​អាជីវកម្មផ្សេងៗក្នុងខែនេះ នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន ជាមួយអាំងប៉ាវ​ហេងៗពីបុរី ប៉េង ហួត។

​ចង់ដឹងទេថាតើការផ្ដល់ជូនសម្រាប់ប្រូម៉ូសិនចូលឆ្នាំចិនពី បុរី ប៉េង ហួត​ មានអ្វីខ្លះ?​

ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់​ខែមករា ឆ្នាំ២០២៥ អតិថិជនទាំងអស់ដែល​កក់ផ្ទះនៅគ្រប់គម្រោងនឹងទទួលបានប្រូម៉ូសិនដូចជា៖

✨​ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៤ម៉ឺនដុល្លារ

✨ទិញភ្លាមអាចធ្វើការវាយស៊ុតមាសនាំសំណាងភ្លាមៗ

🧧 ​អាំងប៉ាវជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមៗ

💰 ព្រមទាំងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ជាមួយការរំលស់ជាមួយធនាគារដៃគូរ អត្រាការប្រាក់ត្រឹមតែ ៧% ក្នុង ១ឆ្នាំ។

សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅ! ការផ្ដល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ តែ​ប៉ុណ្ណោះ។ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth៕

The post អាំងប៉ាវហេងៗ ពីការទិញផ្ទះកាន់តែចំណេញពី បុរី ប៉េង​​ ហួត ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ! appeared first on Construction & Property News.

]]>
https://construction-property.com/km/experience-prosperity-this-lunar-new-year-with-unmissable-offers-from-borey-peng-huoth/feed/ 0
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ https://construction-property.com/km/isi-special-economic-zone-launches-and-boosts-investment-growth-in-2025/?utm_source=rss&utm_medium=rss&utm_campaign=isi-special-economic-zone-launches-and-boosts-investment-growth-in-2025 https://construction-property.com/km/isi-special-economic-zone-launches-and-boosts-investment-growth-in-2025/#respond Fri, 10 Jan 2025 11:45:39 +0000 https://construction-property.com/?p=53407 អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។ (រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ) នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង […]

The post តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ appeared first on Construction & Property News.

]]>

អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។

(រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ២០០នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង  លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗ ក៏ដូចជាសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ។

(ការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីសម្ពោធតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

(ដំណើរចុះទស្សនាប្លង់គំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា  ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ជាមួយលោក កាំង ឡេង អគ្គយកប្រតិបត្តិ ISI GROUP លោក កាំង ហុក អគ្គយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន)

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ ៣០នាទីពីកំពង់​ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ ១ម៉ោង ៣០នាទីពីរាជធានីភ្នំពេញ។ ទីតាំងយុទ្ធសាស្ត្រនេះធានាបាននូវការតភ្ជាប់យ៉ាងល្អឥតខ្ចោះសម្រាប់សហគ្រាសដែលផ្តោតលើការនាំចេញ ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្លាយជាច្រកចេញចូលដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។

(ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អំឡុងពេលថ្លែងសុន្ទរកថា)

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាគ្រួសារមួយក្នុងការបង្កើតនូវខឿនសេដ្ឋកិច្ចដ៏សំខាន់ដោយបានបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយគម្រោងអភិវឌ្ឍដ៏សំខាន់នេះក៏បានរួម​ចំណែក​យ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជាតិផងដែរ។ ​លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមនៃការរួមចំណែកអភិវឌ្ឍន៍ជាពិសេសនៅក្រុងព្រះសីហនុ ដោយឯកឧត្តមជឿជាក់ថាក្រុងព្រះសីហនុបាននិងកំពុងដើរតួជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថាតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចាប់ផ្តើមបង្កើតនូវផលិតផល​សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស» ចុងក្រោយឯកឧត្តមក៏មិនភ្លេចបង្ហើបនូវក្តីរំពឹងដ៏មុតមាំមួយ ដោយសង្ឃឹមទៀតថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានលទ្ធភាពបង្កើតចង្វាក់ផលិតកម្ម​តាំងពីដើម រហូតដល់​ផលិតផលសម្រេច និង​អាចនាំចេញទៅក្រៅប្រទេសដោយផ្ទាល់តែម្តង ខណៈទង្វើទាំងនេះនឹងបង្ហាញពីការអភិវឌ្ឍជាតិដ៏ពិតប្រាកដ។

(លោក កាំង ឡេង ក្នុងការធ្វើបទបង្ហាញអំពីគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

លោក កាំង ឡេង បានលើកឡើងក្នុងសុន្ទរកថារបស់លោកថា៖ «បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ២ ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី។ គោលដៅរបស់យើង គឺការសាងសង់ និងដឹកនាំដោយភាពច្នៃប្រឌិតឈានមុខគេ និងការបង្កើតឧស្សាហកម្មចម្រុះដ៏រស់រវើកសម្រាប់ភាពរីកចម្រើនទៅដល់់វិស័យផ្សេងៗ និងសហគមន៍ជុំវិញ»

(ឯកឧត្តម ជា វុទ្ធី ក្នុងពេលថ្លែងសុន្ទរកថាគាំទ្ររបស់លោកក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ)

ឯកឧត្តម ជា វុទ្ធី បានសម្តែងការគាំទ្រលើគម្រោងថ្មីនេះ ដោយការបង្ហាញពីក្តីសោមនស្សរីករាយរបស់លោកមកលើតំបន់សេដ្ឋកិច្ចពិសេស អាយ អេស​​ អាយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។  ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ហើយរាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ ការជ្រោមជ្រែងពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មិនត្រឹមតែបានបង្កើតក្របខ័ណ្ឌចាំបាច់សម្រាប់សម្រួលដល់កិច្ចសហការថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសទាក់ទាញដល់ការវិនិយោគក្នុងស្រុក និងអន្តរជាតិផងដែរ។

(រូបភាពអនុស្សាវរីយ៍ជុំគ្នារបស់ភ្ញៀវកិត្តិយសសំខាន់ៗ ដើម្បីអបអសាទរពិធីសម្ពោធបើកដំណើរការផ្លូវការគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ អភិវឌ្ឍលើផ្ទៃដីទំហំជាង ៨០០ហិចតា ដោយដំណាក់កាលដំបូងបានកំពុងអភិវឌ្ឍលើផ្ទៃដីជាង ២០០ហិកតា និងផ្តល់សក្តានុពលលើសពីតំបន់ឧស្សាហកម្មធម្មតា។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ មានទីតាំងអំណោយផលបំផុតភ្ជាប់នឹងផ្លូវទឹកធម្មជាតិដ៏ស្រស់បំព្រង។  ISI GROUP បាន​យកចិត្តទុកដាក់លើគម្រោងនេះជាខ្លាំង ដោយ​បាន​សហការជាមួយ  វិទ្យាស្ថានជំនាញរចនាពីប្រទេសអូស្ត្រាលី ក្នុង​រចនាប្លង់​មេ​នេះ ដើម្បីបង្កើតជាសួនឧស្សាហកម្ម-អេកូឡូស៊ីដែលអាចរស់នៅបាន។ ការរចនា​​​ដ៏ពិសេសនេះ រួមបញ្ចូលគ្នាទាំងផ្នែកឧស្សាហកម្ម និងទីតាំងសហគមន៍មានមុខងារសំខាន់ៗដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ អន្តេវាសិកដ្ឋាននយោជិត ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយ៍ថាមពលអគ្គិសនី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងរចនាសម្ព័ន្ធផ្សេងៗទៀត ។

(រូបភាពគំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ)

ក្នុងពិធីសម្ពោធបើកដំណើរការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក៏បានទាក់ទាញអ្នកវិនិយោទុនអន្តរជាតិ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលចុះទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ ISI GROUP និងតំបន់អភិវឌ្ឍជុំវិញ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងអត្ថប្រយោជន៍ដែលផ្តល់ដោយគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយនេះ។

ជាមួយបទពិសោធន៍នៅលើទីផ្សារជាង ២៥ឆ្នាំ ISI GROUP បានពង្រឹងខ្លួនជាអ្នកដឹកនាំដ៏​​គួរឱ្យទុកចិត្តបំផុតខាងផ្នែកអភិវឌ្ឍវិស័យសួនឧស្សាហកម្មចម្រុះ។ ដោយផ្អែកលើភាពជោគជ័យនៃសួនឧស្សាហកម្មចំនួនពីរ គឺតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដែលឥឡូវនេះជាទីតាំងសហគមន៍ដ៏រីកចម្រើនមួយ រួមមានជាង ១០០សហគ្រាសកំពុង​ដំនើរការ ហើយបានបង្កើតប្រតិបត្តិការហិរញ្ញវត្ថុ ១ពាន់លានដុល្លារ និងការងារចំនួនជាង ១០.០០០កន្លែង និងសួនឧស្សហកម្ម ISI PARK ផ្លូវជាតិលេខ២ ដែលតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ និង​មានទីតាំងត្រឹមតែ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ ISI GROUP ត្រៀមនឹងបន្តពង្រីកការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ  អេស អាយ ដោយពង្រឹង​លើ​ការ​រចនាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទំនើបថ្មីៗ ស្របតាមស្តង់ដាអន្តរជាតិ។

ISI GROUP ប្តេជ្ញាក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះប្រកបដោយភាពច្នៃប្រឌិត ដោយធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជម្រុញការវិនិយោគ ប្រកប​ដោយនិរន្តរភាព ក្នុង​គោល​បំណងដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុកបន្ថែម​ទៀត។ ពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ជាសក្ខីភាព​នៃកិច្ចខិតខំប្រឹងប្រែងរបស់ ISI GROUP ក្នុងដំណើរការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

The post តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ appeared first on Construction & Property News.

]]>
https://construction-property.com/km/isi-special-economic-zone-launches-and-boosts-investment-growth-in-2025/feed/ 0